សន្ទរកថា
ឯកឧត្ដម ហុង ឬទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីសម្ពោធវិទ្យាល័យព្រះនរោត្តមសីហមុនី
ស្រុកអង្គរជ័យ ខេត្តកំពត ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤
សូមក្រាបថ្វាយបង្គំព្រះថេរានុត្តេរៈជាទីសក្ការៈ
សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សូមគោរពសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ព្រមទាំងលោក ជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ប៉ុនរានី ហ៊ុនសែនជាទីគោរព
សូមគោរព អង្គទូត អង្គរាជទូត ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា លោកឧញ៉ា ជាទីគោរព
សូមគោរពលោក លោកស្រី លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង ពលរដ្ឋខ្មែរដែលមានវត្តិមាននៅថ្ងៃនេះជាទីស្រឡាញ់រាប់អាន
ថ្ងៃនេះ ជាថ្ងៃដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដមបំផុត សម្រាប់ទូលព្រះបង្គំជាខ្ញុំជំនួសមុខមន្ត្រីរាជការលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សក្នុងទូទាំងព្រះរាជាណា- ចក្រកម្ពុជា សូមសម្ដែងនូវមនោសញ្ចេតនារំភើប រីករាយប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតដែលបានមកចូលរួមទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យស្ដេចយាងប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យដំណើរការ សកលវិទ្យាល័យ មង្គលបូរី ស្ថិតនៅក្នុង ភូមិ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គនៅថ្ងៃនេះ។