I have written my own poem in Khmer and it is about how my life has changed when I came to the Academy. I was so emotional when I first started to write the poem because it reminded me of my life without this amazing place.
ជីវិតខ្ញុំ
ជីវិតកើតមកខកចិន្តា កើតក្នុងគ្រួសារដែលគ្មានសុខ
ជាតិមុខចាំជាតិរំពឹងទុក ចង់បានក្តីសុខក្នុងជាតិនេះ ។
ហេតុអ្វីជីវិតកើតខុសគេ មានពុកមានម៉ែតែគ្មានព្រទ្យ
តំណើរជីវិតត្រូវពង្រាត់ ក៏ព្រោះតែទ្រព្យត្រូវព្រាត់ប្រាស់ ។
ប្រវត្តិជីវិតដ៏សែនខ្មៅ ឈឺដូចដំបៅដែលធ្វើទុក្ខ
ជីវិតគ្មានព្រទ្យគ្មានក្តីសុខ គ្មានអ្នកយល់មុខព្រោះគ្មានសក្តិ ។
ដំណើរជីវិតខ្មៅមួយនេះ បង្រៀនឲខ្ញុំចេះខំប្រឹង
ចេះសា្តប់ទូន្មានចេះញញឹម ហើយចេះសង្ឃឹមលើខ្លួនអែង ។
ដល់ថ្នាក់ទីបួនខ្លួនសប្បាយ ជីវិតនឿយណាយត្រូវបាត់បង់
បានប្រឡងជាប់ដោយការខំ ធ្វើមិនបន្លំព្រោះខ្ញុំរៀន។
នេះហើយជីវិតរបស់ខ្ញុំ ខំប្រឹងសណ្តំសណ្តាប់រៀន
កែប្រែជីវិតពីអត់ឃ្លាន មកផ្គុំហើយច្រៀងកែវាសនា ។