ពាក្យបណ្តឹង

​​​                         ព្រះរាជាណាចក្រកម្ពុជា
​​             ជាតិសាសនាព្រះមហាក្សត្រ

ពាក្យបណ្តឹង

ខ្ញុំបាទឈ្មោះ ហុងរិទ្ធី ជាតិ ខ្មែរ សញ្ជាតិ ខ្មែរ អាយុ ១៨ ឆ្នាំ របររកសុី ធ្វើ    ស្រែ ទីលំនៅដ្ផានពិតប្រាកដ​​ ខេត្ត បន្ទាយមានជ័យ ស្រុក មង្គលបូរី ឃុំ ឬស្សីក្រោក មានប្រពន្ធឈ្មោះ ពេជ្រ ហើយមានកូនចំនួន បី នាក់។

សូមគោរពជូន

​                                     លោកប្រធានតុលាការស្រុកមង្គលបូរី

កម្មវត្ថុ: សូមផ្តឹងបុគ្គលឈ្មោះ កុង ឆារះ ភេទប្រុស អាយុ ៣២ ឆ្នាំ

ត្បិតខ្ញុំបាទ-កើតទុក្ខមិនសុខចិត្តពីឈ្មោះ កុង ឆារះ ភេទប្រុស ទីលំនៅ ស្រុក មង្គលបូរី ឃុំ ឬស្សីក្រោក ជាតិ ខ្មែរ សញ្ជាតិ ខ្មែរ។ ពីបទបានប្រព្រឹត្តឆក់លុយអស់ ប្រាំមឺុនដុល្លារ ដោយអះអាងថាកាលពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៦ បុគ្គលឈ្មោះ កុង ឆារះ បានឆក់ កាបូកលុយពីខ្ញុំបាទ ដោយមានមនុស្សជាច្រើននៅជុំវិញខ្លួនខ្ញុំបាទ។

អាស្រ័យហេតុនេះ សូមលោកប្រធានតុលាការមេត្តាសម្រេចដូចតទៅ:

១ សូមឲ បុគ្គលឈ្មោះ កុង ឆារះ ជាប់កុកប្រាំឆ្នាំ។
២ សូមឲ បុគ្គលឈ្មោះ កុង ឆារះ សងលុយវិញ។

សូមលោកប្រធានតុលាការមេត្តាទទួលនៅការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។

ភ្នំពេញ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៦

​                                                                                             fingerprint-png-clipart                                                                                        ហុង រិទ្ធី

តែងសេចក្តី

តែងសេចក្តី

 

បើយើងក្រលេកទៅមើលតាំទីសម័យបុរាណមកដល់សម័យបច្ចុប្បន្ននេះគេសង្កេតឃើញថា នារី

បានចូលរួមយ៉ាងសកម្មជាដៃគូជាមួយនិងបុរស។ ទៅជាបង្ហាតូចក្តីធំក្តី ក៏បុរសមិនអាចខ្វះស្រ្តីបានឡើយ។

ជាក់ស្តែងបុរសនៅតែមានសិទ្ធច្រើនជាងស្រី្តនាពេលបច្ចុប្បន្ននេះ។ យើងអាចក្រលេកមើលនៅសង្គមជុំវិញ

អ្នក តើស្រ្តីភាគច្រើនប្រកបមុខរបរអ្វី? យើងទៅតាមអ្វីដែលខ្ញុំបានឃើញរាល់ថ្ងៃនេះ ស្រ្តីភាគច្រើនប្រកប

មុខរបរមេផ្ទះ។ បច្ចុប្បន្ននេះដោយសារតែមនុស្សភាគច្រើនបានចូលសាលារៀននឹងយកចំណេះរបស់ពួកគេ

មកអភិវឌ្ឍ។ មិនត្រឹមតេប៉ុណ្ណោះ ពួកគេបានបង្កើតពំនោលមួយ ដើម្បីជាការតបស្នង និង សូមទោសដល់

ស្រ្តីរាល់គ្នា ហើយពំនោលនោះគឺ “ស្រ្តីជាមាតានៃពិភពលោក”។ តើពំនោលខាងលើនេះមាន អត្តន័យយ៉ាង

ដូចម៉្តេច?  

ជាបឋមយើងត្រូវយល់នូវពាក្យ “ស្រ្តី”។ ស្រ្តីមានន័យថា ជាភេទផ្ទុយនៃបុរសនិងជាអ្នកពរពោះ។ អត្តន័យរបស់ប្រធានខាងលើមានន័យថា ស្ត្រីជាមាតានៃពិភពលោក ក៏ ដូចជាមាតារបស់បុរស។ ស្ត្រីមាន

តួនាទីយ៉ាងសំខាន់ដើម្បីផ្តល់ដំបូន្មានទៅដល់បុរស ម្យ៉ាងទៀតស្រ្តីគឺជាស្ពានដើម្បីនាំបុរសមកដល់ភាព

ជោគជ័យ។ ទោះជាស្ត្រីភាគច្រើនមិនមាំមួនដូចជាបុរស ប៉ុន្តែអ្វីដែលស្ត្រីមានក៏មិនប្រាកដថាបុរសមាន

ដែរ។

ជាងនេះទៅទៀតបើគេនិយាយពីវិស័យសេដ្ឋកិច្ច និង វិស័យនយោបាយវិញ គេនឹងឃើញថាស្រ្តី

បានចូលរួមយ៉ាងសកម្មដើម្បីអភិវឌ្ឍវិស័យទាំងពីរនេះ ឲកាន់តែរីកចម្រើន។ ដូចគ្នានេះដែលស្រ្តីចូលរួម

អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដោយប្រកបមុខរបរដូចជា លក់ដូរ គ្រូពេទ្យ និង គ្រូជាដើម។ គ្រានេះដែរស្រ្តី

អាចចូលរួម អភិវឌ្ឍវិស័យនយោបាយដើម្បីលើកកម្ពស់តម្លៃស្រ្តី។ យើងអាចបែរគំនិតរបស់យើងទៅ

និយាយអំពីរឿងបុរាណមួយដែលយើងជាកូនខ្មែរត្រូវតែចាំ។ ព្រះនាងលីវយីគឺជាស្តេចស្រីមុខគេបង្អស់

នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ព្រះនាងបានឡើងសោយរាជ បន្ទាប់ពីព្រះបិតារបស់ព្រះនាងបាន

ចូលទីវង្គត។ ព្រះនាងបានគ្រប់គ្រងប្រទេសទាំងមូល ម្នាក់អែងថែមទាំប្រជាជនគោរពស្រឡាញ់ទៀត

ផង។ ព្រះនាងបានគ្រប់គ្រងទាហានទាំអស់ ហើយទាហានទាំនោះគឺសុតតែជាប្រុសទាំអស់។ រឿងបុរាណ

នេះគឺជាពន្លឺដើម្បីបំភ្លឺថា ការងាររាជការហត់យ៉ាងណាគ៏ស្ត្រីអាចធ្វើបានដែរ។ មិនត្រឹមតែប៉ុណ្ណោះស្រ្តី

ក៏អាចគ្រប់គ្រងប្រទេសបាន ដោយសារតែគាត់មានចិត្តអំណត់ និង មានការតស៊ូក្នុងខ្លួនជានិច្ច។

អ្វីដែលមិនអាចបំភ្លេចបាននោះគឺ រឿងភ្នំតូចភ្នំធំ រឿងនេះបានបង្កប់អត្តន័យយ៉ាងជ្រាជ្រៅ ក៏ដោយ

សារតែពួកនារី បានយកឈ្នះបុរសដោយប្រើប្រាជ្ញា នៅពេលដែលពួកគេពូនភ្នំ។ បើយើងចូលទៅក្នុងសាច់

រឿងបន្ថែមទៀត​ នារីបានបង្ហោះគោមទៅលើមេឃ នៅពេលដែលពួកគេកំពុងពូនភ្នំ។ គ្រាដែលពួកបុរស

បានឃើញគោមនោះ ពួកគេក៏បានទៅសម្រាក។ ថ្ងៃថ្មីក៏បានមកដល់ ពួកនារីគឺបានយកឈ្នះបុរស ហើយ

ភ្នំនារីគឺធំជាងភ្នំបុរស។ រឿងដ៏មិនអាចបំភ្លេចបាននេះគឺឲតម្លៃថា ទោះជានារីមិនមាំមួនដូចជាបុរស

ហើយទោះជាបុរសប្រើកម្លាំងបាយក៏ដោយ។ ប៉ុន្តែបើនារីមានប្រាជ្ញា នារីអាចយកចំណេះទាំងនោះទៅមក

ឈ្នះកម្លាំងបាយបាន។ មិនត្រឹមតែប៉ុណ្ណោះអ្នកប្រាជ្ញបានបង្កើតពាក្យស្លោកមួយថា “គ្រួសាររុងរឿងត្បិតភរិយា”នេះគឺជាគន្លឹះសម្រាប់ឲមនុស្សទាំងអស់គ្នា ឲតម្លៃទៅដល់ស្រ្តី។ ជាក់ស្តែងគ្រួសាររុងរឿងដោយសារភរិយា មានន័យថា គ្រួសារមានសុភមង្គល ដោយសារស្ត្រីជាអ្នករៀបចំផ្ទះ ចាំឲយោបលស្វាមី និង ស្រឡាញ់គ្នាទៅវិញទៅមកជាដើម។ យើងអាចក្រលេកទៅមើលអ្នកស្រី

អង់សាន្តសូជី អ្នកស្រីគឺជាមនុស្សម្នាក់ដែលគេសរសើរពេញៗមាត់។ នៅពេលដែលបក្សកុម្មុនីស្តគ្រប់

គ្រងប្រទេស មីយ៉ាន់ម៉ា​។ គ្រានោះបក្សកុម្មុនីស្ត អស់យ៉ាងច្រើន និង កាចសាហាវខ្លាំងណាស់។

អ្នកស្រីមានភាពតស៊ូ ដោយមិនខ្លាចស្លាប់ដើម្បីបញ្ចប់កុម្មុនីស្ត។ កិច្ចការរបស់អ្នកស្រីបានសម្រាច់

ហើយពេលដែលគេបានឭឈ្មោះ អ្នកស្រីគេតែងតែគិចទៅដល់វីរះនារីរបស់ប្រទេសមីម៉ាន់ម៉ា។

នេះហើយទឹកចិត្តនារីគឺចង់ឲគេរស់ដោយសុខសប្បាយមិនគិតពីខ្លួនអែងមានទុក្ខលំបាក។

 

យើងដឹងថាស្ត្រីជាមាតានៃពិភពលោក ប៉ុន្តែស្រ្តីខ្លះគឺគាត់មិនធ្វើខ្លួនដូចជាមាតាឡើយ។ ស្ត្រីខ្លះ

គឺធ្វើបាបឪពុកម្តាយ ទានេះទានោះដើម្បីចង់ឲខ្លួលស្អាតដោយមិនគិតពីគ្រួសារ។ ម្យ៉ាងទៀតស្ត្រីខ្លះ

គឺផ្តល់ដំបូន្មានឲកូនដោយមិនត្រូលក្ខណះ ខ្លះបង្រៀនឲកូនធ្វើរចោរ ហើយនេះគឺមានបង្ហាដល់រូបគាត់

ផ្ទាល់ក៏ដូចជាសង្គម។ ប៉ុន្តែស្រ្តីភាគច្រើនគឺបានត្រៀមលក្ខណះល្អណាស់។ ពួកគាត់បានផ្តល់ដំបូន្មាន

ដល់កូនៗ ក៏ដូចជារូបខ្ញុំបាទដើម្បីឲដើរក្នុងគន្លងធម៍។

 

ដោយសារតែហេតុផលខាងលើនេះហើយ បានគេរាល់គ្នាចាត់ទុកស្រ្តីជាមាតានៃពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីក៏អាចចូលរួមគ្រប់កម្មវពិធីទាំឡាយ និង ចូលរួមធ្វើយការដើម្បីរកថវិការ

បន្ថែមសម្រាប់គ្រួសារ។ យើងអាចប្រៀបធៀបថាបុរសជាដើមឈេឺ ហើយស្រ្តីជាទឹក បើគ្មានស្រ្តីក៏

យើងមិនអាចលូតលាស់ធំបានដែល។ យើងត្រូវតែគោរពស្ត្រីដូចជាយើងគោរពគ្រសាររបស់យើង។