តស៊ូមតិ

ក្រុមស្រប

 • ជាបឋមខ្ញុំបាទសូមជម្រាបសួរគណៈអធិបតី គណៈកម្មការ និង អង្គវេទិកាទាំងមូលជាទីគោរព ខ្ញុំបាទឈ្មោះ ហុង ឬទ្ធី ជាសិស្សមកពីសកលវិទ្យាល័យ មង្គលបូរី ក្នុងឧកាសនេះ តាំងនាមឲក្រុមស្របរបស់

  ខ្ញុំបាទសូមធ្វើការគាំទ្រទៅលើប្រធានបទដែលបានលើកឡើងថា “ដើម្បីអភិវឌ្ឍប្រទេស កម្ពុជាបានត្រូវ

  ពឹងផ្អែកទៅលើវិស័យកសិកម្ម”។ មុននឹងធ្វើការបកស្រាយទៅលើប្រធានបទខាងលើនេះ អនុញ្ញាតឲខ្ញុំបាទ

  ពន្យល់នៅពាក្យគន្លឹះចំនួន ៣ ដែលក្នុងនោះមានពាក្យ អភិវឌ្ឍ វិស័យ និង កសិកម្ម។ នេះបើយើងយងទៅ

  តាម វចនានុក្រមាបស់ សម្តេចសង្ឃរាជ ជួន ណាត ការអភិវឌ្ឍន៍ មានន័យថា ការផ្លាស់ផ្តូរស្ថានភាពឲមាន

  ការរីកចម្រើន រីឯ កសិកម្មគឺការ ភ្ជួររាស់ ការធ្វើស្រែចំការចំណែកវិស័យគឺ គំណិតផ្នត់ ផ្នែក និង នាទី។

  ដូច្នេះយើងអាចកំណត់ទីសេចក្តីរបស់ប្រធានបទខាងលើបានថា “ដើម្បីអភិវឌ្ឍប្រទេស កម្ពុជាបានត្រូវ

  ពឹងផ្អែកទៅលើវិស័យកសិកម្ម”។​ អង្គវេទីកាទាំងមូលជាទីគោរព ក្រុមរបស់ខ្ញុំបាទ ធ្វើការបកស្រាយទៅ

  លើប្រធានបទខានលើដោយពឹងផ្អែកទៅលើ ទឡ្ហីករណ៍ សំខាន់ៗចំនួន ៣ នៅគឺប្រយោជន៍ទៅដល់

  វិស័យឧស្សាហមក្ម។ ខណៈពេលនេះអនុញ្ញាតឲរូបខ្ញុំបាទបងស្រាយនៅ ទឡ្ហីករណ៍ទី ១ គឺប្រជាជន

  គាគច្រើនជាកសិករ ជាការពិតណាស់យើងបានដឹងថា វិស័យកសិកម្មគឺជា វិស័យដ៏សំខាន់សម្រាប់

  ប្រទេសកម្ពុជាទាំមូលពីព្រោះ វិស័យកសិកម្មគឺជាវិស័យមួយដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា។

  យោងទៅតាមក្រសួង អភិវឌ្ឍ ជនបទ បានឲដឹងថា ប្រមាណជាង ៨៥% នៃពលរដ្ឋរបស់កម្ពុជា

  គឺជាកសិករដែលធ្វើចំការ និង ដាំដំណាំដូចជា ដំឡូង ធ្វើស្រែ និង ផ្សេងៗទៀត។ លើសពីនេះទៅ

  ទៀត ដោយសារតែប្រទេស កម្ពុជាគឺជាប្រទេសមួយដែលកំពុងតែ អភិវឌ្ឍ យើងអាចលើកឡើង

  ថាវិស័យកសិកម្មដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វិស័យកសិកម្ម

  ដើរតួរយ៉ាងសំខាន់ ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ម្យ៉ាងទៀត ប្រជាជនខ្មែរជា

  ច្រើន ដែរប្រកបមុខរបរ ធ្វើ ស្រែចំការ ដើម្បីចិញ្ជឹមជីវិត។ ជាក់ស្តែងដូចយើងរាល់គ្នាបានដឹងថា ប្រជាជន

  ទាំអស់កឺត្រូវការបាយដើម្បីបរិភោគ បើសិនជាវិស័យកសិកម្មធ្លាក់ចុះ នោះគ្រប់វិស័យគឺរលុំ ដោយសារប្រជា

  ជនគ្មានបាយ បរិភោគគ្រប់គ្រាន់។ ទន្ទឹងនិឹងនេះដែរ តាំនាមឲខ្ញុំបាទជាកូនកសិករ សូមសំណោមពរដល់ប្រ

  ជាជនកម្ពុជាឲកាន់តែរីកចម្រើន។ ជាចុងក្រោយខ្ញុំបាទនៅតែបន្តរគាំទ្រប្រធានដែលបានលើកឡើងថា

  “ដើម្បីអភិវឌ្ឍប្រទេស កម្ពុជាបានត្រូវពឹងផ្អែកទៅលើវិស័យកសិកម្ម”។

  ក្រុមប្រឆាំង

  ជាបឋមខ្ញុំបាទសូមជម្រាបសួរគណៈអធិបតី គណៈកម្មការ និង អង្គវេទិកាទាំងមូលជាទីគោរព។ ខ្ញុំបាទឈ្មោះ រ៉ា វុធ ជាសិស្សមកពីសកលវិទ្យាល័យ ឬស្សីក្រោក។ ក្នុងឪកាសនេះ តាំនាមឲក្រុមប្រឆាំងរបស់ខ្ញុំ

  បាទ ខ្ញុំបាទសូមធ្វើការប្រឆាំងទៅលើប្រធានខាងលើដែលលើកឡើងថា”ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាបានត្រូវ

  ពឹងផ្អែកទៅលើវិស័យកសិកម្ម ”។ មុននឹងធ្វើការបកស្រាយទៅលើប្រធានបទខានលើនេះ អនុញ្ញាតឲខ្ញុំបាទបក

  ស្រាយពាក្យគន្លឹះចំនួនបី ដែលក្នុងនោះមានពាក្យ អភិវឌ្ឍ វិស័យ និង កសិកម្ម។  នេះបើយើងយងទៅ

  តាម វចនានុក្រមាបស់ សម្តេចសង្ឃរាជ ជួន ណាត ការអភិវឌ្ឍន៍ មានន័យថា ការផ្លាស់ផ្តូរស្ថានភាពឲមាន

  ការរីកចម្រើន រីឯ កសិកម្មគឺការ ភ្ជួររាស់ ការធ្វើស្រែចំការចំណែកវិស័យគឺ គំណិតផ្នត់ ផ្នែក និង នាទី។

  ដូចនេះដែរក្នុងការបំពេញបំថែមទៅលើប្រធានខានលើនេះ  ក្រុមខ្ញុំមាន ទឡ្ហីករណ៍ចំនួនបី នៅក្នុងការបក

  ស្រាយ។ ដោយទឡ្ហីករណ៍ទីមួយបកស្រាយដោយរូបខ្ញុំបាទ ការអភិវឌ្ឍប្រទេសកម្ពុជាដោយពឹងផ្អែក ទៅលើ

  វិស័យអប់រុំ។ យើងបានដឹងហើយថាវិស័យអប់រុំ ដើរតួរយ៉ាងសំខាន់ដើម្បីអភិវឌ្ឍប្រទេសទាំងមូល។ យោងទៅ

  តាមសម្តី សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានឲដឹងថា គាគរយនៃសិស្សពូកែរនៅប្រទេសកម្ពុជាកានិតែកើន

  ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះទៅទៀតដោយសារតែប្រទេសយើងគឺជាប្រទេសដែលកំពុងតែអភិវឌ្ឍ

  ដូច្នេះវិស័យអប់រុំ គឺជាវិស័យដែរយើងត្រូវពង្រឹងឲកាន់តែប្រសើរ។ លើសពីនេះទៅទៀត យោងទៅតាមក្រសួង

  អប់រំ យុវជន និង កីឡា បានស្តែងថា ចំនួននៃសិស្សរបស់ប្រទេសកម្ពុជាកំពុងតែកើនឡើងជាលំដាប់។ ការកើន

  ឡើងនៃទំពាំងស្នងឬស្សីគឺជា កញ្ចក់ដ៏ច្បាស់ដើម្បីបញ្ជាំងនៃការរីកចម្រើននៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត

  សិស្សដែលទទួលអាហារូបករណ៍កាន់តែកើនឡើង។ យោងទៅតាមកម្រិតនៃការចេះដឹងពីមួយឆា្នំទៅមួយឆ្នាំ

  របស់និសិត្សនៅប្រទេសកម្ពុជាបានទទួលការងារល្អៗហើយការងារទាំនោះបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា

  ជាសកម្ម។ ក្នុងនាំខ្ញុំបាទជាកូនខ្មែរ សូមលើកស្ទួយឲរាជរដ្ឋាភិបាលឲពង្រឹងវិស័យអប់រំុឲល្អជាងមុន។ ហើយ

  ជាចុងបញ្ចប់ខ្ញុំបាទនៅតែមិនគាំទ្រទៅលើប្រធានបទខាងលើដែរបានលើកឡើងថា “ដើម្បីអភិវឌ្ឍប្រទេស

  កម្ពុជាបានត្រូវពឹងផ្អែកទៅលើវិស័យកសិកម្ម”។

  ក្រុមស្រប

  ជាបឋមនាងខ្ញុំសូមជម្រាបសួរគណៈអធិបតី​​ គណៈកម្មការ និង អង្គវេទិកាទាំងមូលជាទីគោរព។ នាងខ្ញុំឈ្មោះរីណាជាសិស្សមកពីសកលវិទ្យាល័យមង្គលបូរី។ ក្នុងខណ​ៈនេះអនុញ្ញាតឲនាងខ្ញុំ បន្តរបកស្រាយ

  នៅ ទឡ្ហីករណ៍ទីពី គឺការដឹកទំនិញចេញក្រៅប្រទេស។ យើងដឹងថាការដឹកអីវ៉ាន់ក្នុងនិងក្រៅប្រទេសគឺសំខាន់

  ណាស់ដោយសារតែវាផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៏ដូចជាលើកស្ទួយផលិតផលខ្មែរ ដែលក្នុងនោះមានដូចជា

  អង្ករ និង ស្ក ត្នោតជាដើម។ លើសពីនេះទៅទៀត អ្វីដែលសំខាន់នោះគឺ ប្រទេសកម្ពុជាពោរពេញទៅដោយដី

  ធម្មជាតិដែលអាចផ្តល់គុណភាពខ្ពស់ទៅកាន់ដំណាំ។ ដូច្នេះយើងអាចដឹងថាការដាំដំណាំគឺផ្តល់ប្រយោជន៍

  ទៅដល់កសិករជាច្រើនដោយសារដីសម្បូរទៅជីជីវជាតិ។ ម្យា៉ងទៀតដោយសារតែប្រទេសយើងមិនសូវបង្កើត

  ផលិតផលផ្ទាល់ខ្លួនហើយយើងអាចសន្និដ្ឋានងថាបើវិស័យកសិកម្មថ្លាក់ចុះនោះការដឹកជញ្ជូនចេញក្រៅស្រុក

  នឹងធ្លាក់ចុះ ដោយសារតែកសិករលះបង់មុខរបររបស់ខ្លួន។ ជាចុងក្រោយក្រុមរបស់ យើងខ្ញុំនៅតែបន្តរគាំ

  ទ្រទៅលើប្រធានបទខាងលើដែលបានលើកឡើងថា“ដើម្បីអភិវឌ្ឍប្រទេស កម្ពុជាបានត្រូវពឹងផ្អែកទៅលើ

  វិស័យកសិកម្ម”។

ដែនដីខ្មែរ

ដែនដីខ្មែរប្រែថាសុវណ្ណភូមិ                   ខ្មែរគ្រប់ភូមិរម្យណីយយសដ្ឋាន

 

ជាដរាបតមកតាំងពីបុរាណ​​                 ខ្មែរគ្រប់ប្រាណស្វាគមន៏សាមគ្គី។

 

ថ្ងៃមួយមានសត្រូវប្រទុសរ៉ាយ                ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី

 

សឹកសង្រ្គាមឈាមស្រស់លើប្រថពី           ឪ!ភូមិរិទ្ធិវង្សគង្គា។

 

កម្ពុជាឯករាជ្យបានឈ្លាតពីទុក្ខ             ខ្មែរបានសុខទាំងអស់គ្រប់អាត្មា

សូមទេវតាឲពរសព្វសាធុការ                  មហាក្សត្រយើងគ្រប់គ្រងផែនដី។